Phearak_km_num_text_reg/18/30.txt

1 line
1.5 KiB
Plaintext

\v 30 ដូច្នេះ អ្នកត្រូវប្រាប់ពួកគេថា៖ នៅពេល​អ្នកថ្វាយតង្វាយល្អបំផុត​ នោះត្រូវចាត់ទុក​ជា​ចំណែក​​របស់ពួកលេវី ដូចជា​ផល​បានពី​ទីលានបញ្ជាន់ និងផល​បានពីកន្លែងគាបដែរ។ \v 31 អ្នករាល់គ្នា និង​គ្រួសារ​របស់អ្នកអាច​បរិភោគតង្វាយទាំងនេះនៅកន្លែងណាក៏បាន ដ្បិត នោះជាកម្រៃដែលអ្នកទទួល​បាន​ពី​ការ​ងារ​របស់ខ្លួននៅក្នុងត្រសាលប្រជុំ។ \v 32 ប្រសិនបើអ្នករាល់គ្នា​បាន​ថ្វាយចំណែកដ៏ល្អបំផុត​ដល់ព្រះអម្ចាស់ហើយ នោះ​អ្នក​នឹង​មិន​មានទោសដោយ​ព្រោះ​បរិភោគ​ និងផឹក​វាឡើយ។ ប៉ុន្ដែ ​អ្នក​មិន​ត្រូវ​បង្អាប់តង្វាយ​បរិសុុទ្ធរបស់កូន​ចៅ​អ៊ីស្រាអែល​​ឡើយ ក្រែងអ្នក​រាល់គ្នា​ត្រូវ​ស្លាប់»។