1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\v 24 លោកម៉ូសេបានចាកចេញ ហើយបាននាំយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រាប់ប្រជាជន។ គាត់បានប្រមូលពួកចាស់ទុំរបស់ប្រជាជនចំនួនចិតសិបនាក់ ហើយដាក់ឲ្យឈរនៅជុំវិគញព្រះពន្លា។ \v 25 ព្រះអម្ចាស់បានយាងចុះមកនៅលើពពក ហើយមានបន្ទូលមកកាន់លោកម៉ូសេ។ ព្រះអម្ចាស់បានយកវិញ្ញាណខ្លះដែលនៅលើលោកម៉ូសេ ហើយបានដាក់វិញ្ញាណនោះនៅលើពួកចាស់ទុំទាំងចិតសិបនាក់។ នៅពេលព្រះវិញ្ញាណសណ្ឋិតលើពួកគេ ពួកគេបានថ្លែងទំនាយ ប៉ុន្តែ សម្រាប់តែឱកាសនោះតែប៉ុណ្ណោះ គ្មានម្តងទៀតទេ។ |