Phearak_km_num_text_reg/16/15.txt

1 line
1.7 KiB
Plaintext

\v 15 លោក​ម៉ូសេ​ខឹង​យ៉ាង​​ខ្លាំង ហើយ​បាន​ទូល​ដល់​​ព្រះអម្ចាស់ថា​៖​ សូមព្រះអង្គ​​កុំ​ទទួល​តង្វាយ​របស់ពួក​គេអី។ ទូលបង្គំ​មិន​បានយកសត្វលា​មួយ​ក្បាលពីពួកគេ​​ឡើយ ហើយ​ទួល​បង្គ​ក៏​មិន​បាន​ធ្វើ​ឲ្យពួក​គេ​ណា​ម្នាក់ឈឺចាប់ដែរ»។ \v 16 បន្ទាប់​មក​លោក​ម៉ូសេ​បាន​និយាយ​ទៅ​លោក​កូរេ​ថា​៖ «ស្អែកនេះ អ្នក​ និង​​ប័ក្ស​ពូក​របស់អ្នក​ទាំងអស់គ្នត្រូវ​ចូល​ទៅ​ចំពោះ​ព្រះអម្ចាស់​ គឺ​ទាំង​អ្នក ទាំងពួកគេ ព្រម​ទាំង​លោក​អ៊ើរ៉ុន​ផង​ដែរ។ \v 17 ម្នាក់ៗ​​ត្រូវ​យក​ពាន​របស់ខ្លួន​មក​ ហើយ​ដាក់ភ្លើង​នៅ​ក្នុង​នោះផង។ ​មនុស្ស​ម្នាក់​ៗ​ត្រូវ​យក​ពែង​របស់​ខ្លន​ចូល​ទៅ​ចំពោះ​ព្រះអម្ចាស់ គឺពីររយហាសិប​ពាន។ អ្នក​ និង​លោកអ៊ើរ៉ុន​ក៏​ត្រូវ​យក​ពាន​របស់ខ្លនទៅ​ដែរ។