Phearak_km_num_text_reg/36/01.txt

1 line
1.5 KiB
Plaintext

\c 36 \v 1 បន្ទាប់មក ពួកមេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ (ជាកូន​របស់លោក​ម៉ាណា‌សេ​) ដែល​មក​ពី​អំបូរ​​​កូន​ចៅ​របស់​លោក​យ៉ូសែប បាន​ចូល​មក ហើយ​បាន​និយាយនៅចំពោះ​​លោក​ម៉ូសេ និងនៅ​ចំពោះ​មុខ​ពួក​មេ​ដឹកនាំ​ ដែលជា​មេ​លើកុលសម្ព័ន្ធ​របស់កូន​ចៅ​អ៊ីស្រា‌អែលថា៖ \v 2 «ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក ដែល​ជា​ម្ចាស់របស់យើង​ខ្ញុំ ឲ្យ​ប្រគល់​ចំណែក​​ដី​​​ដល់កូនចៅ​អ៊ីស្រា‌អែល ដោយ​ការចាប់​ឆ្នោត។ ហើយព្រះ‌អម្ចាស់ក៏បាន​បង្គាប់លោក ឲ្យប្រគល់​​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិ‌ហាត ជា​បងប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។