1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 9 ព្រះជាម្ចាស់យាងមកជួបលោកបាឡាម ហើយមានព្រះបន្ទូលថា៖ «តើមនុស្សដែលមកឯអ្នកទាំងនេះជានរណា?»។ លោកបាឡាមទូលព្រះជាម្ចាស់ថា៖ \v 10 «ព្រះបាទឡាក់ ជាបុត្រារបស់ព្រះបាទស៊ីបព័រ ដែលជាស្ដេចរបស់ជនជាតិម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា៖ \v 11 មើល៍! មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុករបស់យើង។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងអាចរៀបចំវាយប្រហារពួកគេ និងបណ្តេញពួកគេចេញបាន»។ |