Phearak_km_num_text_reg/05/01.txt

1 line
1.3 KiB
Plaintext

\c 5 \v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ \v 2 «ចូរបង្គាប់ដល់ប្រជាជនអ៊ីស្រាអែលឲ្យបណ្តេញអ្នកណាដែលមានជំងឺឃ្លង់ និងអ្នកដែលមានជំងឺកាមរោគ ព្រមទាំងអ្នកដែលមិនស្អាតដោយសារប៉ះជាមួយសាកសពចេញពីជំរំ។ \v 3 មិនថាប្រុស ឬស្រីទេ អ្នកត្រូវបណ្តេញពួកគេចេញពីជំរំ។ ពួកគេមិនត្រូវធ្វើឲ្យជំរំមិនស្អាតឡើយ ព្រោះយើងរស់នៅក្នុងជំរំនោះ»។ \v 4 ប្រជាជនអ៊ីស្រាអែលក៏ធ្វើដូច្នោះ។ ពួកគេបានបណ្តេញអ្នកទាំងនោះចេញពីជំរំ ដូចព្រះអម្ចាស់បានបង្គាប់ដល់លោកម៉ូសេ។ ប្រជាជនអ៊ីស្រាអែលបានស្តាប់បង្គាប់ព្រះអម្ចាស់។