1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\c 14 \v 1 នៅយប់នោះ ពួកកូនចៅអ៊ីស្រាអែលបានស្រែកយំយ៉ាងខ្លាំង។ \v 2 ហើយពួកគេក៏រិះគន់លោកម៉ូសេ និងលោកអ៊ើរ៉ុនជាខ្លាំង។ សហគមន៌ទាំងមូលបាននិយាយទៅពួកលោកថា៖ «ទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅទីរហោស្ថានទៅប្រសើរជាង។ \v 3 ហេតុអ្វីបានជាព្រះអម្ចាស់នាំពួកយើងមកស្រុកនេះ ហើយត្រូវស្លាប់ដោយសារដាវដូច្នេះ? ប្រពន្ធ និងកូនៗរបស់ពួកយើងនឹងក្លាយជាជនរងគ្រោះ។ តើពួកយើងត្រលប់ទៅស្រុកអេស៊ីព្ទវិញមិនល្អជាងទេឬ? |