Phearak_km_num_text_reg/07/20.txt

1 line
1.1 KiB
Plaintext

\v 20 គាត់ក៏បានប្រគល់ចានមាសដែលមានទម្ងន់ដប់សេកែលដាក់​ពេញ​ដោយ​កំញាន។ \v 21 គាត់បានថ្វាយគោស្ទាវមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយឆ្នាំមួយទុកជាតង្វាយដុត។ \v 22 គាត់ត្រូវថ្វាយពពែឈ្មោលទុកជាតង្វាយលោះបាប។ \v 23 គាត់ថ្វាយគោពីរ ចៀមឈ្មោលប្រាំ និងពពែឈ្មោលប្រាំ ព្រមទាំងកូនចៀមឈ្មោលប្រាំ ដែលមានអាយុមួយឆ្នាំ ទុកជាយញ្ញបូជាសម្រាប់តង្វាយមេត្រី។ នេះគឺជាយញ្ញបូជារបស់លោកលោកនេថា‌នេល ដែលជា​កូន​របស់​លោក​ស៊ូហារ។