Phearak_km_num_text_reg/16/01.txt

1 line
2.1 KiB
Plaintext

\c 16 \v 1 លោក​កូរេ​ជា​កូន​ប្រុសរបស់លោក​យីតសារ ជា​ចៅ​របស់​លោក​កេហាត់ ក្នុង​កុល‌សម្ព័ន្ធ​លេវី ជាមួយលោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​កូនប្រុស​របស់​លោក​អេលាប ព្រម​ទាំង​លោក​អូន ជា​កូនប្រុស​របស់​លោក​ពេ‌ឡេត មក​ពី​កុល‌សម្ព័ន្ធ​រូបេន។​ \v 2 ពួកគេ​បាននាំគ្នា​ងើប​​បះបោរ​ប្្រឆាំង​នឹង​លោក​ម៉ូសេ​ ដោយ​មានមនុស្ស​​ផ្សេងទៀត​ពី​​ពួក​កូនចៅ​អ៊ីស្រាអែលដែល​សុទ្ធតែ​ជា​មេដឹកនាំរបស់សហគមន៌​ និង​មនុស្សគ្រប់គ្នា​ស្គាល់ច្បាស់​​ ​ចំនួន​ពិររយ​ហាសិប​នាក់​បានចូល​រូមដែរ។ \v 3 ពួកគេ​បាន​ប្រមូល​ផ្ដុំគ្នា​តតាំង​ជាមួយ​លោក​ម៉ូសេ និង​លោក​អ៊ើរ៉ុន។ ពួកនោះ​បាន​និយាយ​ទៅលោកទាំងពីរ​ថា​៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគន៌​ទាំងមូល​សុទ្ធតែបានញែកដាច់ដោយឡែក ហើយ​ព្រះអម្ចាស់គង់​ក្នុង​ចំណោម​ពួកគេ​ដែរ។ ហេតុអ្វី​បាន​ជា​ពួកលោក​​ លើកខ្លួនឯង​ខ្ពស់ជាង​មនុស្ស​ផ្សេង​ទៀតក្នុងសហគមន៌​របស់ព្រះអម្ចាស់ដូច្នេះ?»