Phearak_km_num_text_reg/11/16.txt

1 line
1.1 KiB
Plaintext

\v 16 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំពួកចាស់ទុំរបស់អ៊ីស្រាអែលចិតសិបនាក់មករកយើង។ ចូរប្រាកដថា ពួកគេគឺជាចាស់ទុំ និងជាអ្នកដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកនៅត្រង់ត្រសាលប្រជុំ ដើម្បីឈរនៅទីនោះជាមួយអ្នក។ \v 17 យើងនឹងចុះមក ហើយនិយាយជាមួយអ្នកនៅទីនោះ។ យើងនឹងដកយកវិញ្ញាណខ្លះដែលនៅលើអ្នក ហើយវិញ្ញាណនោះនឹងនៅលើពួកគេ។ ពួកគេនឹងចែករំលែកបន្ទុករបស់ប្រជាជនពីអ្នក។ អ្នកមិនចាំបាច់ទទួលបន្ទុកតែម្នាក់ឯងទេ។