1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 11 អ្្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណាម្នាក់ អ្នកនឹងសៅហ្មងរយៈពេលប្រាំពីរថ្ងៃ។ \v 12 មនុស្សនោះត្រូវធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបី និងថ្ងៃទីប្រាំពីរ នោះគាត់នឹងលែងសៅហ្មង។ ប៉ុន្ដែបើគាត់មិនធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបីទេ នោះនៅថ្ងៃទីប្រាំពីរគាត់ក៏មិនបាត់សៅហ្មងដែរ។ \v 13 អ្នកណាដែលប៉ះពាល់សាកសពមនុស្សស្លាប់ ហើយមិនធ្វើពិធីសម្អាតខ្លួនទេ អ្នកនោះបានធ្វើឲ្យរោងឳបោសថរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ត្រូវកាត់មនុស្សនេះចេញពីកូនចៅអ៊ីស្រាអែល ពីព្រោះទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួនមិនបានប្រោះនៅលើគាត់ទេ។ គាត់នៅតែសៅហ្មង ភាពសៅហ្មងនៅតែស្ថិតនៅលើគាត់។ |