Phearak_km_num_text_reg/09/06.txt

1 line
1.3 KiB
Plaintext

\v 6 មានបុរសមួយចំនួនដែលបានសៅហ្មងដោយសារបានប៉ះពាល់សាកសព។ ពួកគេមិនអាចចូលរួមពិធីបុណ្យចម្លងនៅថ្ងៃនោះទេ។ ពួកគេបានចូលមកចំពោះលោកម៉ូសេ និងលោកអ៊ើរ៉ុននៅថ្ងៃដដែលនោះ។ \v 7 អ្នកទាំងអស់នោះបាននិយាយមកកាន់លោកម៉ូសេថា៖ «យើងសៅហ្មងដោយសារសាកសពរបស់មនុស្សស្លាប់ម្នាក់។ ហេតុអ្វីបានជាលោកហាមយើងមិនឲ្យថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់នៅវេលាកំណត់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលដូច្នេះ?»។ \v 8 លោកម៉ូសេមានប្រសាសន៍ទៅពួកគេថា៖ «ចាំខ្ញុំស្តាប់អ្វីដែលព្រះអម្ចាស់នឹងបង្គាប់អ្វីដល់អ្នករាល់គ្នាសិន»។