Phearak_km_num_text_reg/19/17.txt

1 line
1.8 KiB
Plaintext

\v 17 ចូរធ្វើ​បែបនេះសម្រាប់មនុស្សដែលសៅហ្មង៖​ ត្រូវ​យក​ផេះខ្លះពី​តង្វាយ​​ដុត​សម្រាប់លោកបាបមក​លាយជាមួយទឹក​ស្អាត​នៅក្នុង​ផើងមួយ។ \v 18 អ្នកណាម្នាក់ដែលឥតសៅហ្មង​ត្រូវយក​មែកហ៊ីស៊ុបជ្រលក់ក្នុង​ទឹកនោះយកទៅប្រោះលើផ្ទះ និង​​លើ​ភាជនៈទាំងអស់នៅក្នុង​ផ្ទះនោះ និងប្រោះលើមនុស្ស​ដែល​នៅ​ក្នុងផ្ទះនោះ ប្រោះលើអស់អ្នក​ដែល​ប៉ះពាល់ឆ្អឹងរបស់មនុស្ស​ដែល​ត្រូវ​​គេ​សម្លាប់ ប៉ះពាល់សាកសព ឬប៉ះពាល់ផ្នូរខ្មោច។ \v 19 មនុស្សដែល​ឥតសៅហ្មងត្រូវ​ប្រោះទឹកនោះលើមនុស្សសៅហ្មង​​នៅថ្ងៃទីបី និង​នៅថ្ងៃទីប្រាំពីរ។ នៅថ្ងៃទីប្រាំពីរ​ មនុស្ស​សៅហ្មងនោះត្រូវ​ធ្វើពិធី​សម្អាតខ្លួនឯង។ គាត់ត្រូវ​បោក​សម្អាត​សម្លៀកបំពាក់របស់គាត់ ហើយ​ត្រូវ​ងូតទឹក។ នៅ​ពេល​ល្ងាចនោះគាត់នឹង​លែងសៅហ្មង។