1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 20 ប៉ុន្តែអ្នកណាដែលនៅតែសៅហ្មង ដែលបដិសេធមិនព្រមធ្វើពិធីសម្អាតខ្លួន ត្រូវកាត់អ្នកនោះចេញពីសហគមន៌ ពីព្រោះគេបានធ្វើឲ្យទីបរិសុុទ្ធរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួនមិនបានប្រោះនៅលើគាត់ទេ គឺគាត់នៅតែសៅហ្មង។ \v 21 នេះគឺជាច្បាប់សម្រាប់ការនេះជារៀងរហូតទៅ។ អ្នកដែលប្រោះទឹកសម្រាប់ធ្វើពិធីសម្អាតខ្លួន ត្រូវបោកសម្អាតសម្លៀកបំពាក់របស់ខ្លួន។ អ្នកដែលប៉ះទឹកសម្រាប់ធ្វើពិិធីសម្អាតខ្លួន អ្នកនោះត្រូវសៅហ្មងរហូតដល់ល្ងាច។ \v 22 អ្វីក៏ដោយដែលមនុស្សសៅហ្មងប៉ះ នឹងត្រលប់ជាសៅហ្មងទាំងអស់។ ហើយអ្នកណាដែលប៉ះពាល់របស់នោះ អ្នកនោះនឹងត្រូវសៅហ្មងរហូតដល់ល្ងាច។ |