1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 13 នេះគឺជាច្បាប់សម្រាប់អ្នកណាសារីត ដ្បិត នៅពេលដែលគាត់បានញែកដោយឡែកនោះបានសម្រេចហើយ។ \v 14 គេត្រូវនាំគាត់ទៅឯច្រកចូលត្រសាលនៃការជួបជុំ។ គាត់ត្រូវនាំយកតង្វាយរបស់គាត់មកថ្វាយព្រះអម្ចាស់។ គាត់ត្រូវថ្វាយចៀមឈ្មោលអាយុមួយឆ្នាំដែលល្អឥតខ្ចោះមួយជាតង្វាយដុត។ គាត់ត្រូវនាំយកចៀមញីមួយអាយុមួយឆ្នាំដែលល្អឥតខ្ចោះមកថ្វាយជាតង្វាយលោះបាប។ គាត់ត្រូវនាំយកចៀមឈ្មោលដែលល្អឥតខ្ចោះមួយមកថ្វាយជាតង្វាយមេត្រី។ \v 15 គាត់ត្រូវនាំយកនំប៉័ងមួយល្អីជានំប៉័ងឥតមេ នំធ្វើពីម្សៅយ៉ាងម៉ដ្តលាយជាមួយប្រេង នំឥតមេប្រោះដោយប្រេង ព្រមទាំងតង្វាយធញ្ញជាតិ និងតង្វាយច្រួចមកជាមួយផង។ |