1 line
1.7 KiB
Plaintext
1 line
1.7 KiB
Plaintext
\v 12 ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងអស់សម្រាប់បម្រើការនៅក្នុងទីបរិសុទ្ធ ហើយត្រូវបត់វាដាក់នៅក្នុងក្រណាត់ពណ៌ខៀវ។ ពួកគេត្រូវគ្របវាដោយស្បែកផ្សោត ហើយដាក់គ្រឿងបរិក្ខារទាំងអស់នោះនៅលើប្រដាប់សែង។ \v 13 ពួកគេត្រូវយកផេះចេញពីកន្លែងថ្វាយតង្វាយ ហើយយកក្រណាត់ពណ៌ខៀវគ្របពីលើកន្លែងថ្វាយតង្វាយនោះ។ \v 14 ពួកគេត្រូវដាក់គ្រឿងបរិក្ខារទាំងអស់ដែលពួកគេប្រើសម្រាប់កិច្ចការនៅកន្លែងថ្វាយតង្វាយនោះនៅនៅលើប្រដាប់សែង។ របស់របរទាំងនោះគឺគឺមានភាជន៍ដាក់រងើកភ្លើង សម ប្រដាប់ចូក ផើង និងគ្រឿងបរិក្ខារទាំងប៉ុន្មានទៀតសម្រាប់កន្លែងថ្វាយតង្វាយ។ ពួកគេត្រូវគ្របកន្លែងថ្វាយតង្វាយដោយស្បែកផ្សោត ហើយត្រូវស៊កឈើស្នែងសម្រាប់សែងផង។ |