1 line
2.0 KiB
Plaintext
1 line
2.0 KiB
Plaintext
\c 23 \v 1 លោកបាឡាមបានទូលទៅព្រះបាទបាឡាក់ថា៖ «សូមព្រះករុណាឲ្យគេសង់កន្លែងថ្វាយតង្វាយប្រាំពីរនៅទីនេះឲ្យទូលបង្គំ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ឲ្យទូលបង្គំផង»។ \v 2 ដូច្នេះព្រះបាទបាឡាក់ក៏ធ្វើតាមសំណូមពររបស់លោកបាឡាម។ ព្រះបាទបាឡាក់ និងលោកបាឡាមបានថ្វាយគោបាមួយ និងចៀមឈ្មោលមួយ នៅលើកន្លែងថ្វាយតង្វាយនីមួយៗ។ \v 3 បន្ទាប់លោកបាឡាមប្រាប់ទៅព្រះបាទបាឡាមទៀតថា៖ «សូមព្រះករុណាគង់នៅក្បែរតង្វាយដុតរបស់ព្រះករុណានេះហើយ ទូលបង្គំនឹងចេញទៅឆ្ងាយបន្តិច ប្រហែលព្រះអម្ចាស់យាងមកជួបទូលបង្គំ។ ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ នោះទូលបង្គំនឹងប្រាប់ដល់ព្រះករុណា»។ ដូច្នេះលោកក៏ឡើងទៅលើកំពូលភ្នំត្រង់កន្លែងដែលគ្មានដើមឈើ។ |