Phearak_km_num_text_reg/33/53.txt

1 line
1.3 KiB
Plaintext

\v 53 អ្នក​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជាកម្មសិទ្ធិ ហើយ​រស់នៅទីនោះ ពីព្រោះយើង​បាន​ឲ្យអ្នករាល់គ្នា ទុក​ជា​កម្មសិទ្ធិហើយ។ \v 54 អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ស្រុក​នោះ ទុក​ជា​មរតក ដោយ​ចាប់​ឆ្នោត តាមអំបូរ​​នីមួយៗ។ អំបូរ​ណា​ដែល​ធំជាង​គេ ត្រូវ​ឲ្យ​ចំណែក​ដី​ធំជាង​គេដែរ ហើយអំបូរ​ណា​តូច​ជាងគេ ត្រូវ​ចំណែក​ដី​តូចជាង​គេដែរ។ បើចាប់ឆ្នោត​ប៉ះ​ចំ​អំបូរ​ណា ដីនោះនឹងបាន​ជា​កម្មសិទ្ធិរបស់អំបូរនោះ។ ​អ្នក​រាល់​គ្នា​ទទួលមរតកតាម​ឈ្មោះ​កុល‌សម្ព័ន្ធដូនតា​​របស់​អ្នក​រាល់​គ្នា។