Phearak_km_num_text_reg/33/03.txt

1 line
1.2 KiB
Plaintext

\v 3 ពួក​គេ​បានធ្វើ​ដំណើរ​​ចេញ​​ពី​ក្រុង​រ៉ាម‌សេស នៅ​កំឡុង​ខែ​ទី​មួយ គឺនៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ នៅ​ព្រឹកព្រលឹមបន្ទាប់​ពីពិធី​បុណ្យ​ចម្លង​មួយ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អេស៊ីបទាំង​អស់។ \v 4 ការ​នេះកើត​​ឡើងក្នុង​ពេលដែល​ជន‌ជាតិ​អេស៊ីបកំពុង​​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​សម្លាប់នៅ​ក្នុង​ចំណោម​ពួក​គេ​ ហើយ​ព្រះ‌អម្ចាស់ក៏​បាន​ដាក់ទោស​ដល់​អស់​ទាំង​ព្រះ​របស់​ពួកគេ​ដែរ។