Phearak_km_num_text_reg/32/20.txt

1 line
1.7 KiB
Plaintext

\v 20 លោក​ម៉ូសេបានឆ្លើយ​ទៅ​ពួកគេ​​ថា៖ «ប្រសិន​បើ​ អ្នក​រាល់​គ្នា​ធ្វើ​តាមអ្វី​ដែល​អ្នករាល់​គ្នា​និយាយ​​មែន គឺ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើសង្គ្រាម នៅ​ចំពោះ​ព្រះ‌អម្ចាស់ \v 21 ហើយ​ពួក​​អ្នក​ទាំង​អស់​គ្នា​ដែល​ប្រដាប់​អាវុធ បាន​ឆ្លង​ទន្លេ​យ័រដាន់ នៅ​ចំពោះ​​ព្រះ‌អម្ចាស់ រហូត​ទាល់​តែ​ព្រះអង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពីមុខ​ព្រះអង្គ​អស់ \v 22 ហើយ​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​​អ្នក​រាល់​គ្នា​អាច​ត្រឡប់ទៅ​​​វិញបាន។ ​អ្នក​រាល់គ្នា​នឹង​គ្មានទោស​នៅ​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលឡើយ។ ហើយស្រុកនេះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា នៅ​ចំពោះព្រះ‌អម្ចាស់។