Phearak_km_num_text_reg/32/16.txt

1 line
1.4 KiB
Plaintext

\v 16 ដូច្នេះ ពួក​គេ​បាន​ចូល​មក​ជិត​លោក​ម៉ូសេ ហើយ​ប្រាប់ថា៖ «សូមអនុញ្ញាតិ​ឲ្យ​យើង​​ខ្ញុំ​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​គ្រួសារ​របស់​យើង​ខ្ញុំ។ \v 17 ទោះបី​ជា​យ៉ាងណា​ក៏​ដោយ យើង​ខ្ញុំនឹង​រៀបចំ​ខ្លួន​ជាស្រេច​ដើម្បីប្រដាប់​អាវុធទៅ​ជាមួយ​កូនចៅ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ ប៉ុន្ដែ ​កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ ពី​ព្រោះ​នៅ​មាន​ជនជាតិផ្សេងទៀត​ដែល​​រស់​នៅ​ក្នុង​​ស្រុក​។