Phearak_km_num_text_reg/32/13.txt

1 line
1.9 KiB
Plaintext

\v 13 ដូច្នេះ ​ព្រះ‌ពិរោធ​របស់ព្រះអម្ចាស់ បាន​ឆេះឡើងទាស់នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​។ ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​វិល‌វល់ នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅ​​ចំពោះ​ព្រះនេត្ររបស់ព្រះអង្គត្រូវវិនាសអស់។ \v 14 មើល៍! អ្នក​រាល់​គ្នា​បាន​ងើបឡើង​នៅកន្លែង​​ឪពុក​របស់​អ្នក​រាល់​គ្នាហើយ គឺ​​មនុស្ស​បាបមាន​កាន់តែច្រើន ដើម្បី​បន្ថែមលើ​កំហឹង​ដ៏​​ខ្លាំង​របស់​ព្រះ‌អម្ចាស់​ចំពោះជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​។ \v 15 ប្រសិន​បើ ​អ្នក​រាល់​គ្នា​បែរចេញលែង​ដើរ​តាម​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បណ្ដោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ទី​រហោ‌ស្ថានម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។