Phearak_km_num_text_reg/31/06.txt

1 line
1.6 KiB
Plaintext

\v 6 បន្ទាប់មក លោក​ម៉ូសេ​ចាត់​ទាហាន​ទាំង​នោះ​ទៅ​ច្បាំង គឺមួយ​ពាន់នាក់ពី​កុលសម្ព័ន្ធនីមួយៗ ហើយ​ចាត់​បូជា‌ចារ្យ​ភីនេ‌ហាស ជា​កូន​របស់​​បូជា‌ចារ្យអេឡាសារ និង​របស់ខ្លះពី​កន្លែងបរិសុទ្ធ ព្រម​ទាំង​​ត្រែរបស់គាត់​សម្រាប់​ផ្លុំ​ជាសញ្ញាទៅ​ជា​មួយ​ដែរ។ \v 7 ពួក​គេ​លើក​ទ័ព​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដូចដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ ពួក​គេសម្លាប់​ប្រុសៗ​ទាំង​អស់របស់ជនជាតិម៉ាឌាន \v 8 ហើយ​ក៏​បាន​សម្លាប់ស្ដេច​ម៉ាឌាន​ទាំង​អស់ គឺ​ព្រះបាទ​អេវី ព្រះបាទ​រេគេម ព្រះបាទ​ស៊ើរ ព្រះបាទ​ហើរ និង​ព្រះបាទ​រេបា ហើយ​គេ​ក៏​បាន​សម្លាប់​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ ដោយ​​ដាវ​ដែរ។