Phearak_km_num_text_reg/28/03.txt

1 line
1.2 KiB
Plaintext

\v 3 ហើយអ្នក​ក៏ត្រូវ​ប្រាប់ពួក​គេ​ដែរ​ថា៖​ នេះជា​តង្វាយ​​ធ្វើ​ដោយ​ភ្លើង​ដែល​អ្នករាល់គ្នាត្រូវយក​មក​ថ្វាយ​ដល់ព្រះអម្ចាស់ គឺ​កូន​ចៀម​ឈ្មោលពីរ​ដែល​មាន​អាយុ​មួយ​ខួប ឥតមាន​ខ្ចោះ មក​ថ្វាយ​ជាតង្វាយ​ដុត​ជា​ប្រចាំ។ \v 4 ត្រូវ​ថ្វាយ​ចៀមមួយ​នៅពេលព្រឹក ហើយ​ចៀមមួយ​ទៀតត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច។ \v 5 ហើយ​អ្នករាល់គ្នាក៏​ត្រូវ​យក​ម្សៅ​ម៉ដ្ដល្អ​​បី​គីឡូ​ក្រាមជា​តង្វាយ​គ្រប់ធញ្ញជាតិ លាយ​ជា​មួយ​ប្រេង​មួយលីត្រកន្លះមក​ថ្វាយ​ផងដែរ។