Phearak_km_num_text_reg/27/15.txt

1 line
998 B
Plaintext

\v 15 លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ \v 16 «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​វិញ្ញណ​របស់​មនុស្ស​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​​ផង។ \v 17 គឺ​ជាអ្នកដែលនឹង​​ចេញ​ទៅ ហើយ​មកវិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួក​គេ​ចេញទៅ ហើយ​​នាំ​ពួក​គេត្រឡប់មក​​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អង្គប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។