Phearak_km_num_text_reg/27/12.txt

1 line
1.5 KiB
Plaintext

\v 12 ព្រះ‌អម្ចាស់​បានមាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបា‌រីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​កូនចៅអ៊ីស្រា‌អែល។ \v 13 បន្ទាប់ពី អ្នក​មើល​ឃើញ​ស្រុក​នេះហើយ អ្នកនឹង​ត្រូវ​ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ។ \v 14 ការនេះ​ព្រោះ​តែ​អ្នក​ទាំង​ពីរ​បាន​បះបោរ​ប្រឆាំង​នឹង​បញ្ជា​របស់​យើងនៅទី​រហោស្ថានស៊ីន។​ នៅទីនោះ ពេល​ដែល​មាន​ទឹកចេញ​ពីថ្មមមក ដោយសារ​តែ​អ្នក​ខឹង អ្នកមិន​បាន​លើកយើង​ជាបរិសុុទ្ធនៅ​ចំពោះ​ភ្នែក​កូន​ចៅ​អ៊ីស្រាអែលឡើយ»។ គឺជា​ទឹកមេរីបា ​នៅ​ស្រុកកាដេស ក្នុងទី​រហោ‌ស្ថាន​ស៊ីន។