Phearak_km_num_text_reg/25/06.txt

1 line
1.2 KiB
Plaintext

\v 6 ពេល​នោះ មាន​បុរសជាតិ​អ៊ីស្រា‌អែល​ម្នាក់​បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់ ចូល​មក​ក្នុង​ចំណោម​គ្រួ​សារ​របស់​ខ្លួន។ ការនេះ​​កើត​ឡើង​នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​សហគមន៍កូន​ចៅអ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ពួក​គេ​កំពុង​តែ​យំ​សោក​នៅ​មាត់​ទ្វារ​ត្រសាល​​ប្រជុំ។ \v 7 នៅ​ពេល​ដែលលោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេឡាសារ ដែល​ត្រូវ​ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុនឃើញដូច្នេះ គាត់ក៏​ក្រោក​ឡើង​ក្នុង​ចំណោម​​សហគមន៍ ទាំង​កាន់​លំពែង​នៅ​ដៃរបស់​​គាត់។