Phearak_km_num_text_reg/24/12.txt

1 line
1.8 KiB
Plaintext

\v 12 លោក​បាឡាមឆ្លើយ​ទៅ​ព្រះបាទ​បាឡាក់​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​នាំ​សារ​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា \v 13 ទោះ​បី​ ព្រះ‌បាទ​បាឡាក់​ប្រទាន​វាំង​របស់​ស្ដេច​ដែល​ពេញ​ទៅ​ដោយ​ប្រាក់ និងមាសមកទូលបង្គំ​ក្ដី ក៏ទូលបង្គំ​ពុំ​អាចនិយាយ​លើស​ពី​ព្រះបន្ទូល​​របស់​ព្រះ‌អម្ចាស់​បានទេ​ ហើយក៏​មិន​អាច​នាំ​ការល្អ ឬការអាក្រក់បានដែរ ឬក៏​អ្វីតាម​អំពើចិត្ត​របស់ទូលបង្គំទេ។ តើ​ទូលបង្គំមិនបាននិយាយ​ពាក្យ​ទាំងនេះទៅពួកគេទេឬ? \v 14 ឥឡូវ​នេះ ​ទូលបង្គំនឹង​ត្រឡប់​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ ប៉ុន្ដែ​ទូលបង្គំ សូមដាស់តឿនព្រះអង្គ​នូវអ្វី​ដែល​ជន‌ជាតិនេះ​​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។