Phearak_km_num_text_reg/24/10.txt

1 line
1.3 KiB
Plaintext

\v 10 ព្រះ‌បាទ​បាឡាក់​ខឹង​លោក​បាឡាមយ៉ាងខ្លាំង ស្ដេចបាន​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗដោយ​កំហឹង រួចព្រះបាទឡាក់បាន​មាន​រាជឱង្ការទៅ​លោក​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែមើល៍! ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។​ \v 11 ឥឡូវ​នេះ ចូរ​លោក​ចេញពី​យើង ហើយត្រលប់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​បាន​និយាយ​ហើយថា យើងនឹង​ផ្ដល់​រង្វាន់ដ៏ធំដល់លោក​ ប៉ុន្តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួលរង្វាន់​នេះ​ទេ!»។