Phearak_km_num_text_reg/23/13.txt

1 line
1.7 KiB
Plaintext

\v 13 នោះ ​ព្រះ‌បាទ​បាឡាក់​មានរាជឱង្កា​ថា៖ «ដូច្នេះ​ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់។ លោកនឹង​​ឃើញ​ពួក​គេ​តែជិតៗ​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។ \v 14 ស្ដេចក៏​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយស្ដេចបាន​​សង់កន្លែង​ថ្វាយ​តង្វាយ​ប្រាំ‌ពីរនៅទីនោះ។ នៅ​លើ​លើ​កន្លែង​ថ្វាយ​តង្វាយ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។ \v 15 បន្ទាប់មក ​លោក​បាឡាមបាន​ទូល​​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ពេលដែលទូលបង្គំ​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់នៅទីនោះ»។