Phearak_km_num_text_reg/23/01.txt

1 line
2.0 KiB
Plaintext

\c 23 \v 1 លោក​បាឡាម​បានទូលទៅ​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​កន្លែង​ថ្វាយ​តង្វាយ​ប្រាំ‌ពីរ​នៅ​ទី​នេះឲ្យទូលបង្គំ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។ \v 2 ដូច្នេះព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាមសំណូមពរ​​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​កន្លែងថ្វាយ​តង្វាយ​​នីមួយៗ។ \v 3 បន្ទាប់មក លោក​បាឡាម​ប្រាប់ទៅ​ព្រះ​បាទ​បាឡាក់ទៀត​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ នោះទូលបង្គំ​នឹងប្រាប់ដល់​ព្រះ‌ករុណា»។ ដូច្នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំត្រង់កន្លែង​ដែល​គ្មាន​ដើម​ឈើ។