Phearak_km_num_text_reg/22/15.txt

1 line
1.4 KiB
Plaintext

\v 15 ព្រះបាទបាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ជាច្រើននាក់ឲ្យ​ទៅម្ដងទៀត សុទ្ធតែអ្នក​មាន​យស‌ស័ក្ដិ​ខ្ពស់​ជាង​មុន។ \v 16 ពួក​គេ​ទៅ​ជួប​​លោក​បាឡាម ហើយ​ប្រាប់ថា​៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា៖ «សូមកុំ​ឲ្យ​មាន​អ្វី​បង្អាក់​លោក​មិន​ឲ្យមកជួប​យើង​ឡើយ \v 17 ដ្បិត​ យើងនឹង​បង់ថ្លៃជូនលោក​ដ៏ច្រើនលើសលប់ ​ហើយ​យើង​នឹង​លើក​កិត្តិយស​លោកយ៉ាងខ្ពស់ អ្វីដែល​​លោក​បង្គាប់យើង​ឲ្យ​ធ្វើ​ យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង»។