Phearak_km_num_text_reg/22/12.txt

1 line
1.4 KiB
Plaintext

\v 12 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជា​មួយ​ពួក​គេជា​ដាច់ខាត ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​ជនជាតិ​អ៊ីស្រាអែល​ដែរ ដ្បិត ​​ពួក​គេមាន​ពរ​ហើយ!»។ \v 13 លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​បាន​ប្រាប់​ទៅ​ពួក​មេ​ដឹក​នាំរបស់​ព្រះបាទបាឡាក់​ថា៖ «សូមអស់​​លោក​វិល​ត្រឡប់ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។ \v 14 មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​ត្រលប់ទៅជួបព្រះ​បាឡាក់​វិញ ទូលថា៖ «លោក​បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។