Phearak_km_num_text_reg/22/07.txt

1 line
1.5 KiB
Plaintext

\v 7 ដូច្នេះ ​ពួកមេ​ដឹកនាំ​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ចាស់​ទុំ​របស់​ជន‌ជាតិ​ម៉ាឌានទាំងអស់ក៏នាំ​គ្នា​ចេញ​ដំណើរ​ទៅ ទាំង​នាំ​យក​ជំនូន​សម្រាប់​ជូន​គ្រូ​ទាយ​ទៅ​ជា​មួយ​ផង។ ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ហើយ​រៀប​រាប់​ប្រាប់​លោក​នូវ​ពាក្យ​​របស់​ព្រះ‌បាទ​បាឡាក់។ \v 8 លោក​បាឡាម​បានមានប្រសាសន៍ទៅ​ពួក​គេ​​ថា៖ «សូម​អស់លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ខ្ញុំ​នឹង​ជូន​ចម្លើយ​ដល់អស់​លោក​វិញ តាម​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ ដូច្នេះ ពួក​មេ​ដឹក​នាំ​របស់ជន‌ជាតិ​ម៉ូអាប់​ក៏​​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​បាឡាមនៅយប់នោះ។