Phearak_km_num_text_reg/22/05.txt

1 line
1.9 KiB
Plaintext

\v 5 ស្ដេច​បានចាត់អ្នក​​នាំ​សារ​ទៅ​ជួប​លោក​បាឡាម ជា​កូនប្រុស​របស់​​លោកបេអ៊រ នៅ​ក្រុង​ពេថោ​ជាប់​មាត់​ទន្លេ​អើប្រាត​ ជា​ស្រុក​កំណើត​របស់​ជនជាតិ​លោក និងរបស់​ញាតិ​សន្តាន​របស់​លោក។ លោកបាន​ហៅ​ពូក​​គេ​មក​ ដោយ​ប្រាប់​ថា៖ «មើល៍! មាន​ជន‌ជាតិ​មួយ​ចេញ​មក​ពី​ស្រុក​អេស៊ីប នាំ​គ្នា​មក​នៅ​ពាស‌ពេញ​ផែនដី ហើយឥឡូវនេះ​​ ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​ទឹក​ដី​របស់​យើង។ \v 6 ដូច្នេះ សូម​លោក​អញ្ជើញ​មក​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​យើង។ ប្រហែល​ជា​យើងអាច​រៀបចំ​វាយ​ប្រហារ​​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នេះ​បាន ដ្បិត ​យើង​ដឹង​ថា ពេល​លោក​ឲ្យ​ពរ​អ្នក​ណា អ្នក​នោះ​នឹង​ទទួល​ពរ តែ​បើ​លោក​ដាក់​បណ្ដាសា​អ្នក​ណា អ្នក​នោះ​ពិត​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។