Phearak_km_num_text_reg/21/21.txt

1 line
1.8 KiB
Plaintext
Raw Permalink Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\v 21 បន្ទាប់មក​ ជនជាតិ​អ៊ីស្រា​អែលបានបានចាត់អ្នក​​នាំសារ​ទៅ​ព្រះបាទស៊ីហុនស្ដេចជនជាតិ​អាម៉ូរី ឲ្យទូលស្ដេចថា៖ \v 22 «សូម​​អនុញ្ញាត​ឲ្យយើងខ្ញុំដើរ​ឆ្លងកាត់ស្រុក​របស់​​ព្រះ​អង្គផង។ ពួក​យើងនឹងមិន​ងាក​មើល​ស្រែ​ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពី​អណ្ដូងរបស់ព្រះ​​អង្គដែរ គឺពួកយើងនឹងដើរតាម​ផ្លូវធំរបស់​ស្ដេច​ រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុក​របស់​​ព្រះ​​អង្គ។ \v 23 ប៉ុន្តែព្រះបាទស៊ីហុនមិន​​អនុញ្ញាតឲ្យជនជាតិ​អ៊ីស្រា​អែលដើរឆ្លងកាត់ព្រំស្រុករបស់​​ខ្លួនទេ។ លើសពីនោះទៀត ព្រះបាទស៊ីហុនបានប្រមូលកងទ័ពទាំងអស់របស់​ព្រះ​អង្គ​ទៅ​វាយប្រហារជនជាតិ​អ៊ីស្រា​អែលនៅទីរហោស្ថាន។ ស្ដេចបានមកច្បាំង​នឹង​ជនជាតិ​​អ៊ីស្រាអែលនៅត្រង់យ៉ាហាស់។