\v 25 ចូរនាំលោកអើរ៉ុន និងលោកអេលាសារកូនប្រុសរបស់គាត់ឡើងមកភ្នំហោរ។ \v 26 ចូរដោះសម្លៀកបំពាក់បូជាចារ្យពីខ្លួនលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់គាត់ ដ្បិត លោកអើរ៉ុនត្រូវស្លាប់ទៅជួបជុំជាមួយបងប្អូនរបស់គាត់នៅទីនោះ»។