Phearak_km_num_text_reg/20/14.txt

1 line
1.8 KiB
Plaintext

\v 14 លោក​ម៉ូសេ​បាន​បញ្ជូន​អ្នក​នាំសារ​ពី​កាដែស​ឲ្យ​ទៅជួប​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​​ស្ដេច​ថា៖ «កូនចៅអ៊ីស្រាអែល​ ជាបងប្អូន​របស់​ព្រះអង្គបាននិយាយបែប​នេះថា \v 15 ព្រះអង្គ​ជ្រាប​គ្រប់ទាំង​ការ​លំបាក​បាន​កើត​ឡើង​ចំពោះ​ពួកយើង ហើយ​ព្រះអង្គ​ក៏​ដឹងដែរថា ដូន​តា​​របស់​យើង​បាន​ចុះ​​ទៅ​ស្រុកអេស៊ីប និង​បាន​រស់​នៅ​ទី​នោះ​យ៉ាង​យូរ​។ នៅទីនោះ​ជន​ជាតិ​អេស៊ីបបាន​ប្រព្រឹត្តយ៉ាងសាហាវចំពោះ​ពួកយើង និង​ដូន​តារបស់​យើង​។ \v 16 នៅ​ពេល​ដែល​ពួក​យើង​បាន​អំពាវ​នាវ​រក​ព្រះអម្ចាស់ ព្រះអង្គបាន​ឮសម្លេង​របស់​យើង​ ហើយ​ព្រះអង្គបាន​ចាត់ទេវតានាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីបមក។ មើល៍! ឥឡូវនេះ ពួក​យើង​នៅ​កាដែស ជា​ក្រុង​នៅជាប់​នឹង​ព្រំប្រទល់ស្រុករបស់ព្រះអង្គ។