Phearak_km_num_text_reg/19/20.txt

1 line
1.6 KiB
Plaintext

\v 20 ប៉ុន្តែ អ្នកណាដែលនៅតែ​សៅហ្មង ដែលបដិសេធមិន​ព្រមធ្វើ​ពិធី​សម្អាតខ្លួន ត្រូវកាត់អ្នកនោះចេញពីសហគម៍ ពីព្រោះ​គេ​បាន​ធ្វើឲ្យទីបរិសុុទ្ធរបស់​ព្រះអម្ចាស់ទៅជាសៅហ្មង។ ទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន​មិន​បាន​ប្រោះនៅ​លើគាត់ទេ គឺគាត់នៅតែសៅហ្មង។ \v 21 នេះ​គឺ​ជាច្បាប់សម្រាប់ការ​នេះ​ជា​រៀងរហូត​ទៅ។ អ្នកដែល​ប្រោះ​ទឹក​សម្រាប់ធ្វើ​ពិធី​សម្អាតខ្លួន ត្រូវ​បោកសម្អាត​សម្លៀក​បំពាក់របស់ខ្លួន។ អ្នកដែលប៉ះទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន អ្នកនោះ​ត្រូវសៅហ្មង​រហូត​ដល់ល្ងាច។ \v 22 អ្វី​ក៏ដោយ​ដែល​មនុស្សសៅហ្មងប៉ះ នឹង​ត្រឡប់ជា​សៅហ្មងទាំងអស់។ ហើយ​អ្នកណា​ដែលប៉ះពាល់របស់នោះ អ្នកនោះនឹង​ត្រូវសៅហ្មង​រហូត​ដល់ល្ងាច។