Phearak_km_num_text_reg/19/11.txt

1 line
1.6 KiB
Plaintext

\v 11 អ្្នកណា​ដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណា​ម្នាក់ អ្នកនោះនឹង​​សៅហ្មង​រយៈពេល​ប្រាំពីរ​ថ្ងៃ។ \v 12 មនុស្សនោះ​ត្រូវ​ធ្វើពិធី​សម្អាតខ្លួន​នៅថ្ងៃទីបី និង​ថ្ងៃទីប្រាំពីរ​ នោះគាត់ទើប​លែងសៅហ្មង។ ប៉ុន្ដែ បើគាត់មិនធ្វើពិធីសម្អាតខ្លួននៅថ្ងៃទីបីទេ នោះនៅ​ថ្ងៃទីប្រាំពីរគាត់ក៏មិនបាត់សៅហ្មងដែរ។ \v 13 អ្នកណាដែលប៉ះពាល់សាកសព​មនុស្សស្លាប់ ហើយ​មិន​ធ្វើពិធីសម្អាតខ្លួនទេ អ្នកនោះ​បាន​ធ្វើឲ្យ​ព្រះពន្លារបស់ព្រះអម្ចាស់ទៅជាសៅហ្មងហើយ។ ត្រូវកាត់មនុស្សនេះចេញពីកូនចៅអ៊ីស្រាអែល ពីព្រោះទឹកសម្រាប់ធ្វើពិធី​សម្អាតខ្លួន​មិន​បាន​ប្រោះនៅ​លើគាត់ទេ។ គាត់​នៅតែសៅហ្មង​ ភាព​សៅ​​ហ្មងនៅ​​តែ​ស្ថិត​​នៅ​លើគាត់។