Phearak_km_num_text_reg/19/03.txt

1 line
1.4 KiB
Plaintext

\v 3 រួចត្រូវ​ប្រគល់គោញី​នោះ​ឲ្យទៅបូជាចារ្យ​អេឡាសារ។ គាត់ត្រូវ​យកវា​ទៅក្រៅជំរំ ហើយ​ឲ្យ​នរណាម្នាក់​សម្លាប់គោនោះ​នៅ​ចំណោះមុខគាត់។ \v 4 បូជាចារ្យអេឡាសារត្រូវ​យក​ម្រាមដៃ​គាត់ជ្រលក់ឈាមក្នុងគោនោះ​ ហើយ​ប្រោះ​ឈាមវា​ប្រាំពីរ​ដង​ទៅមុខ​ត្រសាលប្រជុំ។ \v 5 បន្ទាប់មក បូជាចារ្យម្នាក់ទៀត ត្រូវដុត​គោញីនោះ​នៅចំពោះមុខ​គាត់ គឺត្រូវ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម​ និង​លាមក​របសស់វា។ \v 6 បូជាចារ្យនោះ​​ត្រូវយកឈើ​តាត្រៅ មែកហ៊ីសុប និង​រោម​ចៀម​ជ្រលក់ពណ៌ក្រហម​មក ហើយបោះទៅកណ្ដាល​ភ្លើង​ដែល​កំពុង​ដុត​គោញីនោះ។