Phearak_km_num_text_reg/18/06.txt

1 line
1.4 KiB
Plaintext

\v 6 មើល៍! យើង​គឺជាអ្នក​​បាន​ជ្រើសរើស​សមាជិកបងប្អូន​​របស់អ្នក គឺ​កុលសម្ព័ន្ធលេវីពី​ក្នុងចំណោម​កូនចៅអ៊ីស្រាអែល​​។ ពួក​គេ​​ជា​អំណោយរបស់​អ្នក ជា​តង្វាយ​ដល់យើង ដើម្បី​​ធ្វើ​កិច្ចការ​​ក្នុង​ត្រសាលប្រជុំ។ \v 7 ប៉ុន្តែ មានតែអ្នក និង​កូន​របស់អ្នកប៉ុណ្ណោះ ដែលត្រូវបំពេញការ​ងារ​​ជាបូជាចារ្យ​​ទាក់ទង​នឹង​អ្វីៗទាំងអស់របស់អាសនា និង​អ្វីៗទាំងអស់ខាងក្នុងវាំនន។ អ្នក​ត្រូវ​បំពេញ​ការ​ទទួល​ខុស​ត្រូវទាំងនោះ​ឲ្យ​បាន​។ យើង​ប្រទាន​ឲ្យ​អ្នក​មាន​មុខងារជាបូជាចារ្យ ទុកជា​អំណោយ។​ ជនបរទេសណាចូលទៅជិត ត្រូវតែ​សម្លាប់ចោល»។