Phearak_km_num_text_reg/18/01.txt

1 line
1.6 KiB
Plaintext

\c 18 \v 1 ព្រះអម្ចាស់បាន​មាន​បន្ទូល​មកលោក​អើរ៉ុនថា​៖ «អ្នក​​ និង​កូនចៅ​របស់អ្នក ព្រមទាំងវង្សានុវង្ស​នៃ​​ដូន​តា​របស់​អ្នកនឹង​ទទួល​ខុស​ត្រូវ​លើអស់ទាំង​អំពើបាប​ដែល​បាន​ធ្វើ​ទាស់នឹង​ទីបរិសុទ្ធ។ ប៉ុន្ដែ ​មាន​តែអ្នក និង​កូន​​ចៅ​របស់អ្នកប៉ុណ្ណោះ​ ទទួលខុស​ត្រូវ​ចំពោះ​អំពើបាប​របស់អស់អ្នក​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជា‌ចារ្យ។ \v 2 ដោយ​សា​សមាជិក​​គ្រួសារនៃ​កុលសម្ព័ន្ធ​របស់លេវី ជា​កុលសម្ព័ន្ធ​នៃ​ដូន​តា​របស់អ្នក អ្នក​ត្រូវ​នាំ​​ពួក​គេ​មក​ជាមួយអ្នកផង ដើម្បី​ឲ្យពួក​គេ​អាច​ចូល​រូម​ជាមួយអ្នក និង​ជួយអ្នកនៅពេល​ដែល​អ្នក​ និង​កូន​ៗ​របស់អ្នក​បម្រើនៅ​ពីមុខត្រសាល​​នៃច្បាប់​សម្ព័ន្ធមេត្រី។