Phearak_km_num_text_reg/16/47.txt

1 line
889 B
Plaintext

\v 47 ដូច្នេះ លោក​​អើរ៉ុនក៏បានធ្វើតាមការណែនាំរបស់លោកម៉ូសេ។ គាត់បានរត់ចូលទៅកណ្ដាលសហគមន៍​ ហើយ​គ្រោះកាចក៏ចាប់ផ្ដើមកើតឡើងភ្លាមមួយរំពេច រាលដាលពេញក្នុងចំណោមបណ្ដាជន។ ដូច្នេះ គាត់បានដាក់គ្រឿងក្រអូបចូលក្នុងពាន​ ហើយក៏ធ្វើពិធីដោះបាបឲ្យបណ្ដាជន។ \v 48 លោក​អើរ៉ុនឈរនៅចន្លោះរវាង​មនុស្សស្លាប់ និងមនុស្សរស់ គ្រោះកាច​ក៏បាត់ភ្លាម។