Phearak_km_num_text_reg/16/28.txt

1 line
1.7 KiB
Plaintext

\v 28 នោះ ​លោក​ម៉ូសេ​បានមានប្រសាសន៍ថា៖ «តាមរយៈការនេះ​ អ្នករាល់គ្នា​នឹង​​ដឹងថា ព្រះអម្ចាស់បាន​ចាត់ខ្ញុំ​ឲ្យ​មក​ធ្វើ​ការ​ទាំងអស់នេះមែន ដ្បិត ខ្ញុំមិន​បាន​ធ្វើ​ការ​ទាំងនោះ​ដោយ​ចិត្តខ្លួន​ឯង​ឡើយ។ \v 29 ប្រសិន​បើ​ បុរស​ទាំងនេះ​ស្លាប់តាមបែបធម្មជាតិ ដូច​ជា​ការ​ស្លាប់ផ្សេងៗ​ដែលធ្លាប់កើតឡើង នោះ​បានន័យថា ព្រះអម្ចាស់មិនបានចាត់ខ្ញុំឲ្យមកទេ។ \v 30 ប៉ុន្តែប្រសិនបើ​ ព្រះអម្ចាស់ធ្វើ​ឲ្យ​ដី​បើកឡើង​​ហើយលេប​ពួក​គេ​ចូល​ដូច​ជា​ចូលក្នុងមាត់មួយយ៉ាងធំ ជាមួយ​នឹង​ក្រុមគ្រួសារទាំងអស់​របស់ពួកគេ ហើយ​បើ​ពួកគេ​ធ្លាក់ចូូល​ទាំង​រស់ទៅក្នុង​ស្ថានឃុំព្រលឹងមនុស្ស​ស្លាប់ នោះអ្នករាល់គ្នា​​ត្រូវ​យល់ថា បុរសទាំងនេះ​បាន​មើលងាយ​ព្រះអម្ចាស់»