Phearak_km_num_text_reg/16/08.txt

1 line
1.8 KiB
Plaintext

\v 8 លោក​ម៉ូសេ​បាន​មានប្រសាសន៍​ទៅ​លោក​កូរេ​ទៀត​ថា៖ «ឥឡូវ​នេះ កូន​ចៅលេវី​អើយ! ​សូម​ស្ដាប់ខ្ញុំ \v 9 តើ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ញែក​អ្នក​ដាច់ដោយ​ឡែក​ពី​សហគមន៍អ៊ីស្រាអែល​ នាំ​អ្នក​ចូលជិត​ព្រះអង្គ បម្រើកិច្ចការ​របស់ព្រះអង្គ​នៅ​ក្នុង​រោង​ឧបោសថ ហើយ​ឲ្យ​ឈរ​នៅ​មុខ​សហគមន៍​ដើម្បី​បម្រើ​ពួក​គេ​ ជា​ការ​តូច​តាច​ឬ? \v 10 ព្រះ​អង្គ​បាន​នាំ​អ្នក​​ និង​​ពូជពង្ស​របស់​លេវី​ជា​បងប្អូន​របស់អ្នកចូលជិត​ព្រះអង្គ ប៉ុន្តែ ​អ្នក​នៅ​តែ​ចង់​បាន​តំណែង​ជាបូជាចារ្យថែមទៀត​។ \v 11 ហេតុនេះហើយ​បាន​ជា​ អ្នក​ និង​បក្សពួក​របស់អ្នក​បាន​ប្រមូូលផ្ដុំគ្នា​ប្រឆាំង​នឹង​ព្រះអម្ចាស់។ ហេតុអ្វី​​បាន​ជាអ្នក​រអ៊ូរទាំប្រឆាំងនឹង​លោក​អ៊ើរ៉ុន ដែល​ជា​អ្នក​ស្ដាប់បង្គាប់ព្រះ​អម្ចាស់ដូច្នេះ?»។