Phearak_km_num_text_reg/15/27.txt

1 line
1.5 KiB
Plaintext

\v 27 ប្រសិន​បើ​ មនុស្ស​ម្នាក់ប្រព្រឹត្តអំពើបាប​ដោយ​អចេតនា​​ នោះ​គេ​ត្រូវ​ថ្វាយ​ពពែញី​អាយុ​មួយ​ឆ្នាំជា​តង្វាយ​លោះ​បាប។ \v 28 បូជាចារ្យ​ត្រូវធ្វើពិធីលោះ​បាប​នៅចំពោះព្រះ​អម្ចាស់សម្រាប់​អ្នក​ដែល​បាន​ប្រព្រឹត្តអំពើបាប​ដោយអចេតនា​នោះ។ អ្្នក​នោះ​​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស ​នៅ​ពេល​ដែល​ធ្វើពិធីលោះ​បាន​រួច​​ហើយ។ \v 29 អ្នកត្រូវ​មាន​ច្បាប់តែ​មួយសម្រាប់​អស់​អ្នក​​ដែល​បាន​ប្រព្រឹត្តអ្វី​មួយ​ដោយ​អចេតនា​ គឺ​ច្បាប់តែ​មួយ​សម្រាប់​អ្នក​ដែល​កើត​ក្នុង​ស្រុក​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល និង​សម្រាប់​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ។