1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 13 លោកម៉ូសេបានទូលទៅព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គធ្វើដូច្នេះ នោះជនជាតិអេស៊ីបនឹងឮអំពីរឿងនេះ ដ្បិត ព្រះអង្គបានសង្គ្រោះប្រជាជននេះពីពួកគេ ដោយអំណាចចេស្តារបស់ព្រះអង្គ។ \v 14 ពួកគេនឹងប្រាប់រឿងនេះដល់មនុស្សដែលរស់នៅក្នុងស្រុកនេះ។ ពួកគេបានឮថាព្រះអង្គគង់ជាមួយប្រជាជននេះ គេបានឃើញព្រះអង្គមុខទល់នឹងមុខ។ ពពករបស់ព្រះអង្គឈរនៅពីលើប្រជាជននេះ។ ព្រះអង្គយាងពីមុខពួកគេដោយសរសរពពកនៅពេលថ្ងៃ ហើយដោយសរសរភ្លើងនៅពេលយប់។ |