Phearak_km_num_text_reg/06/01.txt

1 line
1.3 KiB
Plaintext

\c 6 \v 1 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ \v 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែល។ ចូរប្រាប់ដល់ពួកគេថា៖ «ពេលបុរស ឬស្រ្តីណាម្នាក់បានញែកខ្លួនឯងសម្រាប់ព្រះអម្ចាស់ដោយសម្បថពិសេសជា​អ្នក​ណា‌សារីត គាត់ត្រូវ​ញែកខ្លួនឯងចេញពីស្រាទំពាំងបាយជូរ ហើយនឹងគ្រឿងស្រវឹង។ \v 3 គាត់មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬហូបទំពាំងបាយជូរស្រស់ ឬទំពាំងបាយជូរក្រៀមក្តី។ \v 4 ក្នុងពេលដែលគាត់ញែកខ្លួនដល់យើង គាត់មិនត្រូវហូបអ្វីដែលធ្វើឡើងពីទំពាំងបាយជូរឡើយ បូករួមទាំងគ្រាប់ ឬសំបកវាដែរ។