Phearak_km_num_text_reg/04/24.txt

1 line
1.2 KiB
Plaintext

\v 24 នេះគឺជាកិច្ចការអំបូររបស់​គើសូន ពេលពួកគេបម្រើ និងអ្វីដែលពួកគេសែង។ \v 25 ពួកគេត្រូវសែងវាំងននរបស់ព្រះពន្លា ត្រសាលប្រជុំ គម្របរបស់វា និងគម្របស្បែកផ្សោតដែលនៅលើវា ហើយនិងវាំងននសម្រាប់ច្រកចូលនៅក្នុងត្រសាលប្រជុំ។ \v 26 ពួកគេត្រូវសែងវាំងនននៃទីលានដែរ និងវាំងននសម្រាប់ច្រកចូលទ្វារទីលាន ដែលនៅជិតព្រះពន្លា និងជិតកន្លែងថ្វាយតង្វាយ ខ្សែចង និងគ្រឿងបរិក្ខារទាំងអស់សម្រាប់កិច្ចការបម្រើរបស់ពួកគេ។ អ្វីក្តីដែលត្រូវ​ធ្វើជាមួយនឹងការទាំងនេះ ពួកគេត្រូវធ្វើវា។